UEFA បើកការស៊ើបអង្កេតលើ Jude Bellingham ករណីប្រើកាយវិការមិនសមរម្យ ក្នុងជំនួបអង់គ្លេសឈ្នះស្លូវ៉ាគីនៅ Euro 2024

返回最新消息
Thumb

សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានបើកការស៊ើបអង្កេតលើខ្សែបម្រើ Jude Bellingham ករណីប្រើប្រាស់កាយវិការអបអរមិនសមរម្យ ក្នុងការប្រកួតដែលក្រុមជម្រើសជាតិអង់គ្លេស ឈ្នះក្រុមជម្រើសជាតិស្លូវាគី នៅវគ្គ១៦ក្រុម UEFA Euro 2024។

ជាការពិត Bellingham បានស៊ុតបាល់ដ៏ល្អជួយអង់គ្លេសតាមស្មើស្លូវ៉ាគី ១-១ នៅនាទី៩៤ ហើយ រូបគេបានរត់ទៅកន្លែងបច្ចេកទេស របស់ក្រុមស្លូវ៉ាគី ដោយប្រើកាយវិការអបអរមួយចំនួន។

តាមច្បាប់របស់ UEFA តម្រូវអោយកីឡាករមានការគោរព តាមគោលការណ៍សីលធម៌ សុចរិតភាព។ កីឡាករដែល បំពាន ឬការប្រព្រឹត្តឥរិយាបថមិនសមរម្យ នឹងត្រូវទទួលការពិន័យ។ ការពិន័យពីបទធ្វើកាយវិការស្រដៀងគ្នានេះធ្លាប់កើតឡើងលើ Cristiano Ronaldo ប៉ុន្តែរូបគេមិនរងការព្យួរ កាលពីការប្រកួត UEFA Champions League ឆ្នាំ ២០១៩ នោះទេ។

ដោយឡែក បន្ទាប់ពីចប់ការប្រកួត Bellingham បានអះអាងថា នោះជាកាយវិការកំប្លែងទៅកាន់មិត្តភក្តិជិតស្និទ្ធ និងគ្មានបំណងមិនគោរពចំពោះក្រុមស្លូវ៉ាគីឡើយ។ យ៉ាងណា UEFA បានប្រកាសថា ពួកគេនឹងបើកការស៊ើបអង្កេតលើកាយវិការរបស់ Bellingham។

ប្រសិនបើរកឃើញថា មានកំហុសនោះ Bellingham អាចនឹងត្រូវពិន័យ ឬទទួលបម្រាម។ នេះមានន័យថា កីឡាករវ័យ២១ឆ្នាំអាចប្រឈមនឹងការព្យួរការប្រកួតក្នុងជំនួបអង់គ្លេស ទល់ស្វ៊ីស នៅវគ្គ ៨ក្រុមចុងក្រោយ ។

បើ Bellingham ត្រូវពិន័យមួយប្រកួត នោះនឹងផ្តល់ការលំបាកដល់ក្រុមតោកំណាចអង់គ្លេស ដ្បិតត្រូវជួបក្រុមស្វីស ដែលជាក្រុមកំពុងលេចធ្លោមួយ ក្នុងព្រឹត្តិការណ៍ UEFA Euro 2024៕

联系我们