Telegram-English
Facebook-English

ខ្សែប្រយុទ្ធ Kylian Mbappe មិនពេញចិត្តពាក់ម៉ាសមុខចូលរួមការប្រកួត UEFA Euro 2024

ត្រលប់ទៅព័ត៌មានវិញ
Thumb

ខ្សែប្រយុទ្ធ Kylian Mbappe បានធ្វើការបង្ហើបថា រូបគេមិនពេញចិត្តក្នុងការពាក់ម៉ាសមុខពិសេសហើយចូលលេងការប្រកួត UEFA Euro 2024 នោះទេ។

ជាការពិត ការផលិតម៉ាសនេះធ្វើឡើងភ្លាមៗ ក្រោយពីកីឡាករវ័យ២៥ឆ្នាំ ត្រូវបានរងរបួសបាក់ខ្ទង់ច្រមុះ ព្រោះការប៉ះទង្គិចជាមួយកីឡាករ Kevin Danso កាលពីជំនួបវគ្គចែកពូលទល់នឹងក្រុមអូទ្រីស។ របួសមិនតម្រូវអោយ Kylian Mbappe វះកាត់ព្យាបាលភ្លាមៗ ដូច្នេះការពាក់ម៉ាសមុខនេះអាចនឹងមានសភាពទៅតាមអ្វីដែល Mbappe ចង់បាន។

យ៉ាងណា សាមីកីឡាករមិនពេញចិត្តនឹងការពាក់ម៉ាសមុខពិសេសទេ ព្រោះតែម៉ាសនេះមានសភាពក្រាស់ ដែលធ្វើអោយកម្រិតនៃការមើលឆ្ងាយរបស់គេមានការពិបាក និង ធ្វើអោយទម្រង់លេងមានភាពច្របូកច្របល់។

នៅពេលដែល Kylian Mbappe ទទួលរងរបួសដំបូង មានការព្រួយបារម្ភថា Mbappe នឹងត្រូវឆ្លងកាត់ការវះកាត់ខ្ទង់ច្រមុះ។ ការវះកាត់អាចនឹងបណ្ដាលអោយកីឡាករបារាំង ខកខានជួយក្រុមជម្រើសជាតិរបស់ខ្លួនរហូតដល់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Euro 2024 ឯណោះ។

យ៉ាងណាមិញ ខាងសហព័ន្ធបាល់ទាត់បារាំងបានចេញសេចក្ដីថ្លែងការណ៍ថា “Kylian Mbappe នៅតែអាចបន្តហ្វឹកហាត់និងចូលរួមប្រកួត ព្រោះរូបគេទទួលបានការព្យាបាល ដោយមិនឆ្លងកាត់ការវះកាត់ភ្លាមៗទេ។ ម៉ាសពិសេសមួយនឹងត្រូវផ្ដល់ជូន ដើម្បីអោយ Mbappe អាចបន្តលេង UEFA Euro 2024។”

បែបនេះក្តី ក្រោយចូលលេងដោយពាក់ម៉ាសមុខក្នុងការប្រកួតកន្លងដែលនៅសល់ក្នុងពូលនាពេលកន្លងមក Kylian Mbappe ក៏បង្ហាញភាពមិនពេញចិត្តនឹងការចូលលេងពាក់ម៉ាសនេះឡើយ ប៉ុន្តែនេះជាជម្រើសសុវត្ថិភាពសម្រាប់របួសរបស់គេ។

ដោយឡែក ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានបន្តឡើងដល់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ UEFA Euro 2024 ហើយ ដោយពួកគេនឹងត្រូវប៉ះ ក្រុមបែលហ្ស៊ីក នៅថ្ងៃទី ១ ខែកក្កដា ខាងមុខ៕

សេវាបំរើអតិថិជន