Telegram-English
Facebook-English

ខ្សែបម្រើ Jude Bellingham ថា ខ្លួនមានអារម្មណ៍អស្ចារ្យក្រោយសង្គ្រោះអង់គ្លេសឈ្នះស្លូវ៉ាគី បន្តឡើងវគ្គ៨ក្រុម UEFA Euro 2024

ត្រលប់ទៅព័ត៌មានវិញ
Thumb

ខ្សែបម្រើ Jude Bellingham បាននិយាយថា រូបគេពិតជាមានអារម្មណ៍អស្ចារ្យ និង រំភើបបំផុតក្រោយពីបានសង្គ្រោះក្រុមជម្រើសជាតិអង់គ្លេសឈ្នះស្លូវ៉ាគី បន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយព្រឹត្តិការណ៍ UEFA Euro 2024។

ជាការពិត អង់គ្លេសបានបង្កើតភាពភ្ញាក់ផ្អើល ដោយផ្លាស់ប្តូរពីក្រុមហៀបធ្លាក់ចេញពីការប្រកួត UEFA Euro 2024 នៅវគ្គ១៦ក្រុម ទៅជាក្រុមឡើងទៅវគ្គបន្តវិញ ដោយការជួយសង្គ្រោះពីការស៊ុតរបស់ Jude Bellingham នៅចុងម៉ោងតាមស្មើ រហូតវាយបកឈ្នះការប្រកួតទម្លាក់ស្លូវ៉ាគី ក្នុងការប្រកួត Euro 2024 វគ្គ ១៦ក្រុម លទ្ធផលបញ្ចប់ ១២០នាទី ២-១។

នៅវគ្គទី១ ទោះអង់គ្លេសអាចគាបសង្កត់គូប្រកួតមែន ប៉ុន្តែស្លូវ៉ាគី មានឱកាសវាយសម្រុករហូតនាំមុខនៅនាទី២៥ ដោយការស៊ុតរបស់ Ivan Schranz។ នៅវគ្គទី២ អង់គ្លេសវាយសម្រុកកាន់តែខ្លាំង ហើយនាទី៥០ Phil Foden បានស៊ុតបញ្ចូលទីប៉ុន្តែត្រូវបដិសេធដោយ VAR ព្រោះជាបាល់ Offside។ អង់គ្លេសបន្តបុកសម្រុក តែស្លូវ៉ាគី ពង្រឹងការការពារកាន់តែខ្លាំង។ អង់គ្លេសមានសង្ឃឹមឡើងវិញដោយ Jude Bellingham សង្គ្រោះក្រុមពីការស៊ុតបកក្រោយបញ្ចូលទី ១គ្រាប់ តាមស្មើលទ្ធផល ១-១ នៅមុនចប់៩០នាទី ដើម្បីឈានទៅការបន្ថែមម៉ោង ១៥នាទី ២ដង។ ក្រុមអង់គ្លេសក៏រកបានគ្រាប់បាល់វាយបកនាំមុខលើស្លូវ៉ាគី ដោយ Harry Kane តែតនៅនាទី៩១។ លទ្ធផលអង់គ្លេស ២ ស្លូវ៉ាគី ១ ក៏បន្តដល់ចប់ការប្រកួត ១២០នាទី។

ក្រោយចប់ការប្រកួត ខ្សែបម្រើ Jude Bellingham បានបង្ហាញពីអារម្មណ៍រីករាយ យ៉ាងខ្លាំងដោយខ្លួនអាចស៊ុតបាល់ និងសង្គ្រោះក្រុមរបស់ខ្លួនឡើងទៅវគ្គបន្តបានសម្រេច។

សេវាបំរើអតិថិជន