ខ្សែបម្រើ Phil Foden ថា ខ្លួនអាណិតលោក Gareth Southgate ដែលរ៉ាប់រ៉ងការរិះគន់ ចំពោះទម្រង់លេងក្រុមអង់គ្លេស

ກັບຄືນໄປບ່ອນຂ່າວ
Thumb

ខ្សែបម្រើ Phil Foden បាននិយាយថា រូបគេមានការអាណិតចំពោះ គ្រូបង្វឹកលោក Gareth Southgate ដែលរ៉ាប់រ៉ងការរិះគន់ ចំពោះទម្រង់លេងរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នៅក្នុងព្រឹត្តិការណ៍ UEFA Euro 2024។

ជាការពិត ក្រុមអង់គ្លេសបានរងការរិះគន់ ពីអ្នកគាំទ្រនៅ UEFA Euro 2024 ហើយក្នុងនោះគ្រូបង្វឹកលោក Gareth Southgate រងការរិះគន់ខ្លាំងជាងគេ ប៉ុន្តែសម្រាប់ Phil Foden យល់ថា បញ្ហាទាំងអស់មិនមែនមកពីគ្រូបង្វឹកទាំងស្រុងទេ។

អង់គ្លេសបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយហើយ ប៉ុន្តែទម្រង់លេងរបស់ក្រុមតោកំណាច ត្រូវបានអ្នកគាំទ្រ មើលឃើញថា មានភាពពិបាក ហើយអាចឡើងមកវគ្គបន្តបាន ទាំងប្រផុតប្រផើយ។

ជុំវិញការរិះគន់ទម្រង់លេង ការជ្រើសរើសកីឡាករ និងការបង្វឹករបស់លោក Gareth Southgate មុនការប្រកួតទល់ក្រុមស្វីស Phil Foden មានអារម្មណ៍ថា អាណិតគ្រូបង្វឹករបស់ខ្លួន ហើយគេយល់ថា បញ្ហាទាំងអស់មិនមែនជាទំនួលខុសត្រូវតែលោក Southgate ទេ តែក៏ជាទំនួលខុសត្រូវរបស់កីឡាករដែរ។

កីឡាករវ័យ២៤ឆ្នាំ អោយដឹងដូច្នេះ “កីឡាករគួរតែទទួលបានការរិះគន់ខ្លះលោក Gareth Southgate មានភារកិច្ចស្វែងរកដំណោះស្រាយនៅពេលដែលក្រុមលេងមិនល្អ ហើយយើងត្រូវប្រឹងប្រែងធ្វើវាទាំងអស់គ្នា ។ ភាពមិនសូវល្អប្រសើររបស់ក្រុមមិនមែនតែមកពីគ្រូបង្វឹករបស់យើងទេ តែយើងជាកីឡាករត្រូវមានចំណែកទទួលខុសត្រូវដូចគ្នា។”

សម្រាប់ការឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Euro 2024 ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិស្វីស ដែលធ្វើឡើង នាកីឡដ្ឋាន Düsseldorf Arena យប់ថ្ងៃសៅរ៍ខាងមុខនេះ៕

ຕິດ​ຕໍ່​ພວກ​ເຮົາ